យ៉ាងលីង ក្មេងប្រុសអាយុ៧ឆ្នាំរស់នៅភូមិ វ៉ាងពូ ប្រទេសចិន បានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនចិនទាំងមូលដោយសារ
តួនាទីដ៏ចំបងក្នុងមើលថែឪពុកដែលដេកឈឺលើគ្រែបង្កើតជារឿងមួយគួរឲ្យរំភើប៖យ៉ាងលីង ជាមនុស្សតែម្នាក់ដែលមើលថែឪពុក
របស់ខ្លួន តុងមីង អាយុ៣៧ឆ្នាំដែលបានកើតដំបៅ នៃខួរឆ្អឹងខ្នង ធ្វើឲ្យគាត់ពិការពីចង្កេះចុះក្រោមបន្ទាប់ពី
គាត់បានធ្លាក់ពីជាន់ទីពីរនៃអគារមួយដែលកំពុងស្ថិតនៅក្រោមការសាងសង់ជាកន្លែងដែលគាត់ធ្វើការ
។
ដោយសារការបោះបង់ដោយម្តាយដែលបានចាកចោលជិត១ឆ្នាំបានធ្វើឲ្យក្មេងប្រុសតូចដ៏គួរឲ្យអាយុអាយុ៧ឆ្នាំ យ៉ាងលីង ក្លាយជាអាណាព្យាបាលតែមួយគត់របស់ឪពុកដែលឈឺដេកជាប់គ្រែ។
គ្រួសារដ៏តូចមួយនេះរស់នៅអាស្រ័យប្រាក់ឧបត្ថម្ភព្យាបាលជំងឺរបស់ឪពុក និងមួយផែ្នកទៀតបានពីប្រាក់ជួយជនក្រីក្រប៉ុន្តែ
វាមានចំនួនតិចតួចប៉ុណ្ណោះ។តាមផ្លូវមកពីសាលា យ៉ាងលីងដើរតាមផ្លូវជាច្រើនដើម្បីរើសអេដចាយនិងសំភារៈដែលអាច
ប្រើវិញបានទៅលក់។ក្នុងមួយថ្ងៃគេរកបានរហូត២០យាន់(៤ដុល្លារ)។ក្រៅពីនេះ២នាក់ឪពុក និងកូនបានរស់រានមានជីវិត
នេះជា ការចាកចេញដ៏រន្ធត់នៃម្តាយដែលបានជំរុញឱ្យអ្នកជិតខាងបានផ្តល់ជំនួយដល់បុរសទាំងពីរនេះ ផងដែរ ប៉ុន្តែវាមាន
ចំនួនមិនច្រើនដែរដោយសារពួកគេក៏កំពុងរស់ក្នុងភាពក្រីក្រដូចគ្នា។
“ប៉ារបស់ខ្ញុំត្រូវការការព្យាបាលប៉ុន្តែខ្ញុំគ្មានលុយ” ការលើកឡើងរបស់ យ៉ាងលីង ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ប្រវត្តជីវិតដ៏កំសត់របស់ យ៉ាងលីងល្បីសុះសាយយ៉ាងលឿនដូច ភ្លើងឆេះព្រៃ និងបានទាក់ទាញចំណាប់អារម្មណ៍
អ្នកសប្បុរសជាច្រើន។រហូតមានការប្រមូលផ្តុំបង្កើតមូលនិធិដើម្បីជួយផ្គត់ផ្គងគ្រួសារដ៏ក្រីក្រមួយនេះ។
ខ្ញុំមិនអាចរស់នៅដោយគ្មានប៉ារបស់ខ្ញុំបានទេ យ៉ាងលីងនិយាយ
![]() |
បំណងធំបំផុតរបស់ខ្ញុំគឺឆាប់ធំដើម្បីអាចរកលុយឲ្យបានច្រើនជួយព្យាបាលឪពុករបស់ខ្ញុំ |
![]() |
យ៉ាងលីង លាបថ្នាំលើរបួសខ្នងរបស់ឪពុក |
![]() |
ខ្ញុំមិនអាចរស់នៅដោយគ្មានប៉ារបស់ខ្ញុំបានទេ យ៉ាងលីងនិយាយ |
![]() |
យ៉ាងលីងដាំបាយ និងរៀបចំម្ហូបឲ្យឪពុកពិការ |
Sign up here with your email
ConversionConversion EmoticonEmoticon