តោះ!មើលប្រវត្តិខ្សែប្រយុទ្ធមុតស្រួច Diogo របស់ Buriram United

មុនការ​ប្រកួត​នៃ​ពាន​រង្វាន់​​ Toyota Mekong Clup 2015 ​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ​នា​​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ។យើងនាំគ្នាមើលប្រវត្តិខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ Diogo របស់​ Buriram United 
ទាំងអស់គ្នា៖

ខ្សែប្រយុទ្ធDiogo កើតនៅថ្ងៃទី២៦ ខែឧសភាឆ្នាំ១៩៨៧ នៅទីក្រុង សៅប៉ូឡូ ប្រទេសប្រេស៊ីល ដែលមានឈ្មោះពេញ Diogo Luis Santos អាយុ២៨ឆ្នាំ មានកំពស់១.៨២ម៉ែត។


ឈុតយុវជន៖
Diogo Luis Santosមានចាប់លេងបាល់ទាត់ដំបូងឲ្យក្លឹបក្នុងស្រុក Atletico Mineiro ពីឆ្នាំ២០០៤
ដល់២០០៥។

ក្លឹបអាជីព៖
Diogo Luis Santos បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងឈុតយុវជនរបស់ Atletico Mineiro ។ហេតុដូច្នេះហើយ
ទើបរូបគេសំរេចចិត្តផ្ទាស់ពីឈុតយុវជន Atletico Mineiro ទៅក្លឹប Portuguesaដែលមានមូលដ្ឋាននៅប្រទេសប្រេស៊ីល
ដូចគ្នាក្នុងឆ្នាំ២០០៥។ 
 Diogo បានចូលជាមួយ Portuguesaបាន៣រដូវគឺ២០០៥ដល់២០០៨ដោយបានបង្ហាញខ្លួន៤១ប្រកួតស៊ុតបញ្ជូលទី២៤។

នៅ២០០៨ ដោយសារការបង្ហាញទំរង់លេងយ៉ាងល្អបែបនេះទើបក្លិប  Olympiacos របស់ក្រិចបានសម្រេចទិញយករកគេ
ទៅរួមក្រុមក្នុងតម្លៃ៩លានអឺរ៉ូសំរាប់កិច្ចសន្យា៥ឆ្នាំ។តែការមកដល់ទ្វីបអឺរ៉ុបរបស់ Diogo ហាក់មិនទទួលបានជោគជ័យដោយ
បង្ហាញខ្លួន៥១ប្រកួតស៊ុតបញ្ជូលទីបានត្រឹមតែ៩គ្រាប់ប៉ុណ្ណោះចន្លោះពីឆ្នាំ២០០៨ដល់២០១២។ទើបឆ្នាំ២០១០ Olympiacos បានឲ្យ  Flamengo ខ្ចីជើងរយៈពេល១ឆ្នាំក្នុងរយៈពេលខ្ចីជើង Diogo ស៊ុតបញ្ជូលបានតែមួយគ្រាប់ប៉ុណ្ណោះក្នុងកាបង្ហាញ
ខ្លួន១៧។នៅ២០១១ Diogoត្រូវបាន Santos ខ្ចីជើងបន្តរយៈពេល១ឆ្នាំទៀតដោយបានបង្ហាខ្លួន១១ប្រកួតស៊ុតបញ្ជូលទី
១គ្រាប់។

ដោយសារទំរង់លេងធ្លាក់ចុះ នៅថ្ងៃទី៦ មិនា​ ឆ្នាំ២០១៣ Diogo បានសម្រេចចិត្តផ្លាស់មកក្លឹបចាស់ Portuguesa ។ក្នុងការលេងឲ្យក្លឹបចាស់រូបគេបានស៊ុតបញ្ជូលទី៤សំរាប់២០ប្រកួតមុននឹងផ្លាស់ទៅ
Palmeirasនៅឆ្នាំ២០១៤។


នៅឆ្នាំ២០១៥ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Diogo សម្រេចចិត្តហោះឆ្លងទ្វីបមករួមរស់ជាមួយក្លឹប
Buriram United។សម្រាប់រដូវកាលដំបូងនៅលីក​កំពូល​របស់​ថៃ Diogoស៊ុតបញ្ជូលទី៣៣គ្រាប់ក្នុងការបង្ហាញខ្លួន៣១ដង។

ភាពល្បីល្បាញ៖

ក្នុងវ័យ១៦ឆ្នាំ Diogoត្រូវបានគ្រូបង្វឹកArsene Wenger របស់កាំភ្លើងធំArsenal ចាប់អារម្មណ៍យ៉ាងខ្លាំងដោយបានដាក់សំណើរ៩លានអឺរ៉ូតែត្រូវបាន Portuguesa បដិសេធ។

នៅខែតុលាឆ្នាំ២០០៨ Diogoត្រូវក្លឹបជាច្រើននៅPremier League ចាប់អារម្មណ៍ចង់បានរូបគេទៅរួមក្រុមដូចជា
 Middlesbrough ChelseaនិLiverpool។ជាពិសេសគឺកាលជំនាន់លោកRafa Benitez នៅដឹកនាំហង្សក្រហម Liverpool គាត់បានចង់បានកីឡាករ Diogo មករួមក្រុមជាខ្លាំងដោយយល់ឲ្យ Olympiakos ខ្ចីជើងកីឡាករSebastian Leto ដើម្បីនាំរូបគេមកអង់គ្លេសតែជាអរកុសល Leto បានសម្រេចចូលជាមួយPanathinaikos FCជាជាងចូលរួមជាមួយ Olympiakos ទើបធ្វើឲ្យការផ្ទេររបស់ Diogoមិនអាចទៅរូច។

បច្ចុប្បន្នភាព៖

ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ Buriram Unitedរូបនេះ ​​ទើប​តែ​ឈ្នះ​ពាន​​រង្វាន់​ពីរ​ក្នុង​រដូវ​កាល២០១៥ ​នេះ​គឺ​កីឡាករ​លេង​ល្អ​ប្រចាំ​ឆ្នាំ​ និង​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​​ចំនួន៣៣ គ្រាប់​នៃ​លីក​កំពូល​របស់​ថៃ។​ សម្រាប់​ពានរង្វាន់​​​កីឡាករ​លេង​ល្អ​ប្រចាំ​​​ឆ្នាំ​​ទទួល​បាន​រថយន្ត​  Camry Hybrid 2.5HV CD ​មួយ​គ្រឿង​ ដែល​មាន​តម្លៃ ៤៧០០០​​ដុល្លារ​អាមេរិក​ និង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើ​ន​ជា​ង​គេ​ទទួល​បាន​​ឡាន TOYOTA Corolla Altis Esport ដែល​មាន​តម្លៃ ​២៥០០០​ដុល្លារ​អាមេរិក​៕
ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​ប្រេស៊ីល Diogo Luis Santos គឺ​ជា​ក្ដី​ព្រួយបារម្ភ​របស់​ក្លិប​បឹង​កេត​អង្គរ​ សម្រាប់​ការ​ប្រកួត​នៃ​ពាន​រង្វាន់​​ Toyota Mekong Clup 2015 ​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ​នា​​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ។




Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng