Leicester City ឡើងទៅឈរនៅកំពូលតារាងក្រោយជ័យជម្នះលើក្រុមតោខៀវ

Leicester City​ ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​លីក​កំពូល​​អង់គ្លេស ​Premier Leagueក្រោយជ័យ​ជម្នះ​លើក្រុម​តោ​ខៀវ​​ ២-១យប់​មិញ​។

​ខ្សែ​ប្រយុទ្ធ Vardyជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​នៅ​នាទី​ទី​៣៣ក្រោម​ការ​បញ្ជូន​បាល​កាត់​ចូល​ដោយ​ Riyad Mahrezហើយនៅនាទី​ទី​៤៧​ ខ្សែ​បម្រើ​ប្រយុទ្ធ​ Mahrez​ ដដែលបាន​ថែម​មួយ​គ្រាប់​ទៀត​ ដោយ​មាន​ការ​បញ្ជូន​បាល់​ពី​ Marc Albrighton ធ្វើ​ឲ្យ​ Leicester City នាំ​មុខ​ភ្ញៀវ​២-០ត្រឹមនាទី​ទី​៤៧​ ។ ក្រុមភ្ញៀវតោខៀវ Chelsea​ ខិតខំវាយសម្រុកវិញផងដែររហូតដល់​នាទី​ទី​៧៦​ ទើបរកបានមួយ​គ្រាប់​វិញ​ ដោយ​កីឡាករ​ Remy​ ក្រោម​ការ​បញ្ជូន​ពី​ Pedro​ ហើយ​លទ្ធផល​នេះ​បាន​បន្ត​រហូត​ចប់​ការ​ប្រកួត។​

ជ័យ​ជម្នះនេះធ្វើ​ឲ្យ​ Leicester City ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​លីក​កំពូល​​អង់គ្លេស Premier Leagueមាន​៣៥​ពិន្ទុ​ តាម​ពី​ក្រោយ​ដោយ​កាំភ្លើង​ធំ​ Arsenal ​មាន​៣៣​ពិន្ទុ​ Man City ​មាន​៣២​ពិន្ទុ​ និង​ Man​ Utd ​មាន​២៩​ពិន្ទុ។

អ្វីដែលគួរឲ្យកត់សំគាល់សំរាប់ការប្រកួតនេះ៖
-Leicester​ City មិនដែលឈ្នះ​ Chelsea​ ១៤​ឆ្នាំ​ជាប់​គ្នា​ហើយ​កាល​ពី​យប់​មិញ​ អាចបំបែកកំណត់ត្រាចាស់ដោយ​យក​ឈ្នះ​ក្រុម​តោ​ខៀវ​​ ២-១​។

-Leicester​ City ​នៅ​តែ​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​គ្រប់​ការ​ប្រកួត​ Premier League រដូវ​កាល​ថ្មី​នេះ។ ចំណែក​ Chelsea​ ឈរ​នៅ​លេខ​រៀង​ទី​១៦​ មាន​១៥​ពិន្ទុ។

ប្រភព៖BBC

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng