Man Utd អាចយកឈ្នះក្រុមភ្ញៀវ West Ham បានឬអត់សប្តាហ៍នេះខណៈកីឡាកររបួស ដល់៤រូប?

សប្តាហ៍នេះក្រុមបិសាចក្រហម Man Utd ត្រូវធ្វើធ្ងន់ដោយត្រូវបើកទ្វារផ្ទះ OLD Trafford យប់នេះនៅ​វេលា​ម៉ោង​១០ ​និង​០០​នាទីស្វាគមន៍ក្រុមកំពុងឡើងជើង West Ham  ខណៈ Man Utd កំពុងជួបវិបត្តិកីឡាកររបួស ដល់៤រូបដូចជា​ខ្សែ​ការពារ​ Phil Jones,  Marcos Rojo  ខ្សែ​បម្រើ​ Ander Herrera ក៏​អត់​បាន​លេង​ដែរ​ ដោយ​សារ​របួស​អំឡុង​ពេល​ហ្វឹក​ហាត់​ ពិសេស  Rojoរបួស​ស្មា​មាន​អាការៈ​ធ្ងន់​ជាង​គេ​។ចំណែកប្រធាន​ក្រុម​ Wayne Rooney នឹង​គ្មាន​វត្តមាន​ក្នុង​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ទេ​ ដោយ​សារ​របួស​កែង​ជើង​ ពេល Man Utd ​ប្រកួត​ស្មើ​ Leicester ១ទល់​១​នៅ​កីឡដ្ឋាន​ King Power Stadiumតែសំណាល្អ Jesse Lingard អាច​ចូល​លេង​បាន​វិញ ​ព្រោះ​ជា​ពី​របួស​ហើយ។

គ្រូ​បង្វឹក​សញ្ជាតិ​ហុល្លង់​​ លោក Van Gaalបាន​និយាយ​ថា​ ៖នេះ​ជា​ស្ថានការណ៍​ដ៏​លំបាក​មួយ​ សម្រាប់​លោក​ហើយ​ ការ​ប្រកួត​ក្នុង​ Champions League ដោយ​ប៉ះ​ជាមួយ​ Wolfsburg នៅ​ថ្ងៃ​អង្គារ​នេះ​ ប្រធាន​ក្រុម​  Rooney ក៏​មិន​បាន​លេង​ដែរ។" Wayne ​របួស​ធ្ងន់​ណាស់ ​​ប្រសិន​បើ​យើង​មិន​ឆាប់​ដោះស្រាយ ​ស្ថាន​ការណ៍​នេះ​នឹង​កាន់​តែ​អាក្រក់​ទៅ​ហើយ។យើង​បាន​ឲ្យ​គាត់​ចូល​ហ្វឹក​ហាត់ ​ដើម្បី​ឲ្យ​កែង​ជើង​គាត់​ខ្លាំង​​ដែល​នេះ​វា​ពិត​ជា​សំខាន់​។ ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​ថា ​គាត់​ជា​នៅ​ពេល​ណា​នោះ​ទេ ​ដោយ​សារ​តែ​គ្រូ​ពេទ្យ​បាន​សម្រេច​ចិត្ត​ឲ្យ​ Wayne សម្រាក​ឲ្យ​បាន​យូរ។ ​តែ​គាត់​នៅ​តែ​ហ្វឹក​ហាត់​បាន​ល្អ​ដដែល​។

ងាកមកមើល​ West Ham វិញរដូវកាលថ្មីនេះលេងបានយ៉ាងល្អដោយគេបានបំបាក់ក្រុមធំជាច្រើនដូចជា Arsenal , Liverpool, Chelsea និងMan Cityរូចមកហើយចាំមើល West Ham អាចធ្វើព្យុះធ្វើភ្លៀងនៅOLD Traffordបានអត់យប់នេះ?

ក្នុងជំនួប១៣ប្រកួតចុងក្រោយនៅ Premier League Man Utd ឈ្មះ១១និងស្មើ២ដង West Ham មិនដែលឈ្នះ។ក្នុងជំនួបនារាត្រីនេះក៏អវត្តកីឡាករសំខាន់មួយចំនួនដែរដូចជា Sakho joins Dimitri Payet និង Enner Valencia

ជម្រើស១១នាក់ដំបូងរបស់ Man Utd អាចជា៖
David De Gea ,Chris Smalling ,Daley Blind ,Ashley Young  ,Patrick McNair ,Memphis Depay ,Juan Mata  ,Marouane Fellaini , Morgan Schneiderlin   Bastian Schweinsteiger ,Anthony Martial 

ជម្រើស១១នាក់ដំបូងរបស់ West Ham  អាចជា៖
Adrian,Winston Reid,Aaron Cresswell, Carl Jenkinson,Angelo Obinze Ogbonna
Cheikhou Kouyate, Mauro Zarate, Mark Noble, Victor Moses,Manuel Lanzini​ ,Andy Carroll

តើបិសាចក្រហម Man Utd អាចយកបាន៣ពិន្ទុអត់សប្តាហ៍នេះដើម្បីមានឪកាសប្រជែងយកតំណែងជើងឯក?

Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng