បិសាចក្រហមរងភាពអាម៉ាសសាជាថ្មីក្រោយចាញ់Stoke

បន្ទាប់ពី១០ប្រកួតចុងក្រោយមិនដែលស្គាល់ពាក្យថាឈ្នះសោះយប់មិនបិសាចក្រហមManchester Unitedទទួលរងបរាជ័យទៀតដោយត្រូវក្រុមផ្ទះStoke Cityបំបាក់បំបាក់ដោយលទ្ធផល២ទល់នឹង០។

ចាប់ផ្តើមតង់ទី១ភ្លាមម្ចាស់លេងបានល្អជាងដោយបានបង្កើតឪកាសជាច្រើនតែមិនអាចទំលាយសំណាញ់អ្នកចាំទីDe geaបាន។រហូតដល់នាទី19ទើបកីឡាករ Bojan Krkic របស់Stoke Cityបានគ្រាប់ទី១ឲ្យកើតចេញពីការធ្វេសប្រហែសរបស់កីឡាករ Depay ដែលបញ្ជូលបាល់មិនដល់អ្នកចាំទី។ប៉ុន្មាននាទីក្រោយមកStoke Cityរកបានមួយគ្រាប់ទៀតដោយកីឡាករMarko Arnautovicនៅនាទី29ធ្វើឲ្យStoke Cityចប់តង់ទី១នាំមុខដោយលទ្ធផល២ទល់០។

ហើយលទ្ធផលត្រូវបន្តរហូតដល់ចប់ការប្រកួតទោះបីបិសាចក្រហមManchester Unitedខិតវាយបកម្តងជាពីរម្តងតែមិនអាចចូលលួចពងមាន់បានពីអ្នកចាំទីរបស់Stoke Cityបាន

ក្រោយចប់ការប្រកួតគ្រូបង្វឹកដែលកៅអីកំពុងក្តៅលោកVan Gaal បាននិយាយថា៖វាបង្ហាញពីភាពពិបាកពេលដែលកីឡារបស់បាត់បង់ការជឿជាក់លើខ្លួនឯង។ហើយរូបគាត់រួចរាល់ចុះចេញពីដំណែង។

គ្រូបង្វឹករូបបន្ថែមថា៖វាមិនមែនតែងតែជាក្លិបទេដែលបណ្តេញខ្ញុំ។ ពេលខ្លះខ្ញុំត្រូវធ្វើវាដោយខ្លួនឯង។
ប៉ុន្តែមានពាក្យអាចាមរ៉ាមថាគ្រូសញ្ជាតិហូឡង់ Van Gaal  រូបនេះនូវមានឪកាសមួយប្រកួតប្រកួតទៀតដើម្បីជោគវាសនារបស់ខ្លួនគឺជំនួបជាតោខៀវChelseaនៅយប់ថ្ងៃចន្ទ័។

គួរបញ្ជាក់សម្រាប់ប្រកួតនេះប្រធានក្រុមWayne Rooneyត្រូវអង្គុយកៅអីបម្រុងហើយដូរចូលនៅតង់ទី២តែមិនអាចជួចស្រោចស្រង់ស្ថានការណ៍បានឡើយ។ហើយបរាជ័យនេះធ្វើឲ្យបិសាចក្រហមManchester Unitedធ្លាក់ទៅលេខ៦មានតែ២៩ប៉ុណ្ណោះ។



បើយើងសង្គេតតាមបណ្តាលសង្គមនានាឃើញថាអ្នកគាំទ្របិសាចក្រហមស្ទើរតែ១០០%ចង់ឲ្យលោកចុះចេញពីដំណែងឲ្យកាន់តែឆាប់កាន់តែល្អ។

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng