Man Utd បន្តចាញ់ធ្លាក់ទៅលេខ៥ខណៈកៅអីលោក Van Gaal កាន់តែក្តៅ



បន្ទាប់ពីចាញ់ច្រើនប្រកួតជាប់ៗគ្នាសបា្តហ៍នេះបិសាចក្រហម Manchester Unitedបើទ្វាកីឡដ្ឋានOLD Traffordស្វាគមន៍
ភ្ញៀវ  Norwich Cityដោយសង្ឃឹមថាអាចស្តារមុខមាត់វិញបានក្នុងសប្តាហ៍ទី១៧នេះ។តែអ្វីៗវាមិនដូចការគិតបិសាចក្រហម
ត្រូវក្រុមភ្ញៀវយកឈ្នះដោយលទ្ធផល២ទល់នឹង១ទៅវិញ។


Manchester Unitedបានចាប់ផ្តើមវាយសម្រុកតាំងពីនាទីដំបូងរហូតដល់នាទី៣៨ទើបមានការស៊ុតបញ្ជូលទីតែគឺC. Jeromeជាអ្នកស៊ុតបញ្ជូលទីឲ្យNorwich Cityនាំមុន១ទល់នឹង០ហើយលទ្ធផលនេះបន្តរហូតចប់តង់ទីមួយ។ 

ចាប់ផ្តើមតង់ទី២នៅតែManchester Unitedព្យាយាមវាយសម្រុកតាមស្មើវិញតែបែរដាច់មាត់ត្រូវក្រុមភ្ញៀវNorwich City 
រកបានមួយគ្រាប់បន្ថែមទៀតនៅនាទី៥៥ធ្វើឲ្យNorwich Cityនាំមុន២ទល់នឹង០ត្រឹមនាទី៥៥ដោយកីឡាករA. Tettey
នៅនាទី៦៧កីឡាករវ័យក្មេងសញ្ជាតិបារាំង Martialរកបាន១គ្រាប់វិញឲ្យក្រុមម្ចាស់ផ្ទះតែមិនអាចជួយបិសាចក្រហម 
Manchester Unitedគេចចេញពីភាពបរាជ័យបានឡើយធ្វើឲ្យចប់ការប្រកួតNorwich Cityបានយកឈ្នះManchester Unitedដោយលទ្ធផល២ទល់១។សំរាប់ប្រកួតនេះដែរបិសាចក្រហមManchester Unitedគ្រប់គ្រងបាល់បាន៧៤ភាគរយ
ស៊ុត១១ជើងចំគោលដៅ២ជើងខណៈ Norwich Cityគ្រប់គ្រង់បាល់២៦ភាគរយស៊ុត៦ជើងចំគោលដៅ៤ជើង។


បរាជ័យនេះធ្វើឲ្យManchester Unitedធ្លាក់ទៅលេខ៥មានតែ២៩ស្មើCrystal Palaceហើយតាមពីក្រោយក្រុមកំពូលតារាង
 Leicester Cityចំនួន៩ពិន្ទុ។ដូច្នេះឪកាសដណ្តើមជើងឯកកាន់តែរសាត់ទៅឆ្ងាយ។ខណៈកៅអីរបស់លោកVan Gaalក៏កាន់
តែក្តៅដែរបន្ទាប់ពីចាញ់ពីរប្រកួតជាប់គ្នានៅPremier League និងធ្លាក់ចេញពីChampion leagueទៀត។


លទ្ធផលគួដទៃទៀត៖



Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng