Barcelonaជាក្រុមខ្លាំងមួយក្នុងលោកនេះបានបើទ្វារផ្ទះស្វាគមន៍ក្រុមមិនសូវខ្លាំង Deportivo La Coruna នៅកីឡដ្ឋានCamp Nouក្នុងក្របខណ្ឌ័LA LIGAសប្តាហ៍នេះ។
សំរាប់ប្រកួតនេះដូចជាគ្មានអីជាឧបសគ្គសំរាប់ក្រុមខ្លាំងដូចBarcelonaដោយបានចាប់ផ្តើមវាយសម្រុកតាំងពីនាទី១រហូតបាន
២គ្រាប់នាំមុនដោយកីឡាករម្ចាស់បាល់មាស៤សម័យLionelMessiដោយស៊ុតប្រ៊ីឃីតមូយជើងយ៉ាងអស្ចារ្យជួយឲ្យនាំមុខមុន
១ទល់នឹង០មុនចប់តង់ទី១។នៅតង់ទី២នាទី៦២កីឡាករសញ្ជាតិក្រូអាតIvan
Rakiticរកមានមួយគ្រាប់ទៀត។
តែអ្វីមិនគួរឲ្យជឿនោះគឺក្រុមភ្ញៀវ Deportivo La Corunaព្យាយាមវាយបកវិញយ៉ាងខ្លាំងរកបានមួយគ្រាប់វិញនៅ
នាទី៧៧ដោយកីឡាករLucas Perez។បន្ទាប់ពីរកបាន១គ្រាប់ក្រុមនៅតែបន្តការវាយលុកទៀតរហូតតាមស្មើដោយ
កីឡាករAlejandro
Bergantinosមុនចប់ការប្រកួត៤នាទីពោលគឺនាទី៨៦ចែកគ្នាម្នាក់១មួយក្រុមម្ចាស់ផ្ទះBarcelona។លទ្ធផលស្មើនេះធ្វើឲ្យBarcelonaបាត់បង់២ពិន្ទុសប្តាហ៍នេះគំលាតពិន្ទុកាន់តែជិត។ប្រសិនបើ Atletico
Madridឈ្នះ
Athletic Bilbao ឈប់នេះ
Atletico Madridនឹងមាន៣៥ពិន្ទុស្មើBarcelona។មួយវិញទៀតបើ Real
Madrid
ឈ្នះ
Villarrealដែរធ្វើឲ្យ Real
Madridមាន៣៣ពិន្ទុចាញ់ក្រុមលេខ១តែ២ពិន្ទុប៉ុណ្ណោះ។
Sign up here with your email
ConversionConversion EmoticonEmoticon