ប្រកួតដំបូងដើមឆ្នាំ២០១៦ហង្សក្រហម Liverpool ទៅសួរសុខទុក្ខញញួរធំWest Ham Utd?

ប្រកួតដំបូងនៅក្នុងក្របខណ្ឌ័អង់គ្លេសPremier Leagueសំរាប់ឆ្នាំ២០១៦គឺជាជំនួបរវាងក្រុមWest HamUtd នឹងបើកទ្វារ
ផ្ទះស្វាគមន៍ក្រុមហង្សក្រហម  Liverpool នៅកីឡដ្ឋានBoleyn Ground នៅវេលាម៉ោង៧.៤៥នាទី(ម៉ោងនៅកម្ពុជា)។

សំរាប់ប្រកួតជុំទីមួយនៅកីឡដ្ឋានAnfiedទឹកដីហង្សក្រហម Liverpool West Ham Utdទទួលបានលទ្ធផលយ៉ាង
ត្រចះត្រចង់ដោយបានយកឈ្នម្ចាស់ផ្ទះដោយលទ្ធផល៣ទល់នឹង០ហើយជាពេលដែលលោកBrendan Rodgersត្រូវ
បានបណ្តេញចេញនិងជំនួសមកវិញដោយលោកJürgen Kloppដែលបានដឹកនាំឈ្នះ៣ប្រកួតចុងក្រោយសព្វក្រុមទាំងពីរ
កំពុងមានវិបត្តកីឡាកររបួសដូចគ្នា។


West Ham Utdកីឡាកររបួស៖
មិនទាន់ច្បាស់ថាអាចចូលលេងបាន៖ Cresswell (match fitness), Jelavic (knee), Moses (hamstring), Payet (match fitness), Reid (hamstring)
កីឡាកររបួស៖Sakho (thigh, 8 Feb)


Liverpoolកីឡាកររបួស៖
មិនទាន់ច្បាស់ថាអាចចូលលេងបានAllen (ill), Sturridge (hamstring)
 កីឡាកររបួសMilner (calf, 5 Jan), Flanagan (knee, 17 Jan), Skrtel (hamstring, Feb), Ings, Gomes (knee, Jun), Henderson (ankle), Rossiter (hamstring, unknown)


បច្ចុប្បន្នហង្សក្រហមLiverpoolកំពុងឈរនៅលេខ៩មានពិន្ទុ៣០ដោយ៦ប្រកួតចុងក្រោយឈ្នះ៣ចាញ់២និងស្មើ១ប្រកួត។ចំណែកWest Ham Utdវិញឈរនៅលេខ១០មាន២៩ពិន្ទុដោយ៦ប្រកួតចុងក្រោយឈ្នះ១ស្មើ៥ប្រកួតមិនដែលចាញ់។

កីឡាករស៊ុតបញ្ជូលទីច្រើន៖
កីឡាករPayetស៊ុតឲ្យWest Ham Utdបាន៥គ្រាប់សំរាប់១៩ប្រកួតហើយBentekeស៊ុតបាន៦គ្រាប់ឲ្យហង្សក្រហមLiverpool៦គ្រាប់សំរាប់១៩ដូចគ្នា។

ខាងក្រោមនេះអាចជាជម្រើសដំបូងនិងសិ្ថតិរបស់ក្រុមទាំង២៖

តើក្រុមណាអាចយកបាន៣ពិន្ទុនៅដើមឆ្នាំ២០១៦នេះ?

Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng