ក្លិបបាល់ទាត់បឹងកេតអង្គរសម្រេចចិត្តផ្ទេរយកកីឡាករKazuki Tatsuta



ក្លិបបាល់ទាត់បឹងកេតអង្គរបានសរសេរក្នុងបណ្តាញសង្គមFacebookផ្លូវការរបស់ក្លឹបថា៖ដើម្បីជា
កាដូជូនដល់អ្នកគាំទ្ររបស់យើងសម្រាប់ដើមឆ្នាំថ្មីនេះក្លិបបាល់ទាត់បឹងកេតអង្គរមានសេចក្ដី
សោមនស្សនឹងប្រកាសថាក្លិបបានចុះកិច្ចសន្យារយៈពេលមួយរដូវកាលជាមួយខ្សែបម្រើប្រយុទ្ធ
សញ្ជាតិជប៉ុនវ័យ២៣ឆ្នាំ Kazuki Tatsuta

កីឡាករដែលមានឈ្មោះហៅក្រៅថា “Kazuបង្ហាញទម្រង់លេងយ៉ាងល្អដែលទទួលបានការពេញ
ចិត្តពីគ្រូបង្វឹកនិងថ្នាក់ដឹកនាំក្លិបអំឡុងពេលប្រកួតពានរង្វាន់ Toyota Mekong Club 
Championship 2015

គួរបញ្ជាក់ថា Kazu បានចូលលេងឱ្យបឹងកេតអង្គរទល់នឹង Yangon United, Becamex Binh Duong និង Buriram United ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ក្នុងរដូវកាល២០១៦នេះ Kazu នឹងពាក់អាវលេខ៧របស់ក្លិប ដែលនៅទំនេរមួយរដូវកាលមកហើយក្រោយការចាកចេញ
របស់  កែវ សុខផេង។
 
Kazu បង្ហាញចំណាប់អារម្មណ៍ពេលទទួលបានកិច្ចសន្យាថា៖ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបាន
ក្លាយជាសមាជិកផ្លូវការរបស់បឹងកេតអង្គរ ពីព្រោះបឹងកេតអង្គរជាក្រុមល្អផ្ដាច់គេនៅកម្ពុជា”។
មុនមកចូលរួម បឹងកេតអង្គរ Kazu លេងឱ្យក្រុម Albirex Niigata Phnom Penh ក្នុងរដូវកាល២០១៤
និងក្រុមក្រសួងការពារជាតិក្នុងរដូវកាល២០១៥បន្ទាប់ពីរូបគេបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ
Osaka Sangyo Universitនិងលេងឱ្យសកលវិទ្យាល័យនេះក្នុងលីគកំពូលសាកលវិទ្យាល័យនៅជប៉ុន។

ប្រភព៖ក្លិបបាល់ទាត់បឹងកេតអង្គរ

Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng