បន្ទាប់ចប់ជុំទី១នៅ Premier League ដោយចំណាយរយៈពេល១៩សប្តាហ៍ឃើញថាប៉ុន្មានប្រកួតចុងក្រោយបិសាចក្រហម Man utd លេខធ្លាក់ទំរង់យ៉ាងខ្លាំងហើយយប់នេះត្រូវបើកទ្វារផ្ទះ Old Traffordស្វាគមន៍ក្រុម Swansea Cityនៅពេលវេលា
ម៉ោង១០.០០(ម៉ោងនៅកម្ពុជា)។
បិសាចក្រហមក្រហម Man utd មិនដែលស្គាល់ជ័យជំនះសោះសំរាប់៨ប្រកួតចុងក្រោយ។ដូច្នេះបិសាចក្រហម Man utd ពិតជាស្រេចឃ្លានជ័យជំនះបំផុតសំរាប់ជាកាដូជូនអ្នកគាំទ្រជាការលួងចិត្តផងដែរ។
គួរបញ្ជាក់ថាតាំងពីបើករដូវកាលមក
Man
Utd ប្រកួតនៅ Old Trafford ក្នុងលីក មានគ្រាប់បាល់តែ១៣គ្រាប់ទេ
ក្នុងនោះ ស៊ុតចូលគេ១០ គេស៊ុតចូលវិញ៣គ្រាប់
ហើយនេះជាចំនួនគ្រាប់បាល់ដ៏តិចបំផុត ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា
គួរឲ្យធុញទ្រាន់។
Swanseaបានឈ្នះ៤ប្រកួតចុងក្រោយពេលជួបជាមួយបិសាចក្រហម Man utd នៅគ្រប់ក្របខ័ណ្ឌ។ហើយ Swanseaឈ្នះតែ១ប្រកួតក្នុងចំណោម១០ប្រកួតដោយចាញ់៦ដងនិងស្មើ៣ដង។
ចំណែកបិសាចក្រហម Man utd វិញ៥ប្រកួតចុងក្រោយនៅOld Traffordមិនទាន់មានការស៊ុតបញ្ជូលទីឡើយទេហើយមិន
ដែលស្គាល់ជ័យជំនះសោះសំរាប់៨ប្រកួតចុងក្រោយ។សិ្ថតិអាក្រក់បំផុតដែលបិសាចក្រហមមិនដែលឈ្នះ៩ប្រកួតចុង
គឺនៅខែវិច្ឆិកាឆ្នាំ១៩៨៨។
បច្ចុប្បន្ននេះបិសាចក្រហម Man utd កំពុងឋិតនៅលេខ៦មាន៣០ពិន្ទុសំរាប់១៩ប្រកួតកន្លងមក។ចំណែកSwanseaវិញកំពុងឋិតជិតតំបន់កាត់ចោលដោយ១៩ប្រកួតកន្លងមានតែ១៩ប៉ុណ្ណោះ។
ខាងក្រោមនេះកំណត់ត្រាខ្លះនិងកីឡាជម្រើសដំបូងរបស់ក្រុមទាំង២៖
តើបិសាចក្រហម Man utd អាចយក៣ពិន្ទុជូនជាកាដូឆ្នាំថ្មីសំរាប់អ្នកគាំទ្រក្នុងផ្ទះបានអត់យប់នេះ?
Sign up here with your email
ConversionConversion EmoticonEmoticon