បន្ទាប់ពីបង្ហាញទម្រង់លេងដ៏អស្ចារ្យសំរាប់រដូវកាលថ្មីទើបធ្វើឲ្យ Romelu Lukakuក្លាយជាមុខព្រួញដ៏សំខាន់របស់បិសាចក្រហមបន្ទាប់ក្លឹប Manchester United កំពុងមានវិបត្តិតំបន់ប្រយុទ្ធ។ដូច្នេះហើយក្រុម Everton បានដំឡើងថ្លៃតារាជើងស៊ុតរបស់ខ្លួន Romelu Lukaku កប់ពពក ប្រមាណ ៦៤លានផោន (ជាង៩១លានដុល្លារ)។
ការពិតពីក្រោយការដំឡើងថ្លៃនេះគឺក្លឹប Everton ចង់រក្សាទុកអតីតខ្សែប្រយុទ្ធតោខៀវស្បែកខ្មៅវ័យ
២២ឆ្នាំរូបនេះ បន្ទាប់ពីបង្ហាញទម្រង់លេងគួរយ៉ាងល្អសំរាប់រដូវកាលនេះ។ Lukaku
ក៏គោលដៅសំខាន់ពីសំណាក់ក្លឹបធំៗអ្នកមានដទៃទៀតដែរ
ដូចជា Real Madrid, Paris
Saint-Germain, Manchester
City និង Chelsea ជាដើម។
គួរបញ្ជាក់ថានៅឆ្នាំ២០១៤ Everton ទិញខ្សែប្រយុទ្ធបែលហ្សិករូបនេះ ដាច់ពី Chelsea ក្នុងតម្លៃកំណត់ត្រាក្លឹប ២៨លានផោន ហើយរដូវកាលនេះគេស៊ុតបញ្ចូលទី១៩គ្រាប់ហើយនៅគ្រប់កម្មវិធីប្រកួត។ខ្លួនឯងផ្ទាល់Lukaku ក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍ចង់លេងនៅក្លិបដែលមានឪកាសលេងនៅ
Champions
League។
ប្រភព៖ TheSun
Sign up here with your email
ConversionConversion EmoticonEmoticon