បន្ទាប់ពី ចាញ់ Watford យ៉ាងអាម៉ាស់កាលពីសប្តាហ៍មុន ។សប្តាហ៍ទី១៨នេះហង្សក្រហមត្រូវបើក
កីឡដ្ឋានAnfieldនៅថ្ងៃសៅរ៍នេះនៅវេលាម៉ោង១០.០០(ម៉ោងនៅកម្ពុជា)ទទួលក្រុមកំពូលតារាង
Leceister City ។
ហង្សក្រហម Liverpool បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់៩ ក្នុងតារាង Premier league ក្រោយប្រកួតបាន១៧ដង
ឈ្នះ៦ ស្មើ៦ និងចាញ់៥ដង មាន ២៤ពិន្ទុក្នុងដៃហើយប្រកួតចុងក្រោយហង្សក្រហម
ចាញ់ Watford យ៉ាងចាស់ដៃ ៣-០
កាលពីសប្ដាហ៍មុន។
ដំណឹងល្អសំរាប់ហង្សក្រហមគឺខ្សែការពារកណ្តាល Dejan
Lovren និងអ្នកចាំទី Simon
Mignolet នឹងមកជួយ Liverpool បានវិញប៉ុន្តែខ្សែការពារកណ្តាល
Martin
Skrtel រងរបួសសរសៃពួរ
ហើយប្រធានក្រុមរង Milner រងរបួសកំភួនជើង។តាមការបញ្ជាក់របស់លោកJurgen Klopp
ចំណែក Leceister City វិញកំពុងឡើងជើងជាខ្លាំងដោយ៦ប្រកួតចុងក្រោយឈ្នះ៥ស្មើ១មិនដែលចាញ់មាន៣៨ពិន្ទុឈរកំពូលតារាង Premier league។
កីឡាកររបួស៖
Liverpool : Skrtel (hamstring, Feb), Sturridge (hamstring, 2 Jan), Milner (calf, Jan), Flanagan (knee), Ings (knee, May),
Gomez (knee, May)
Leceister City : Injured Drinkwater (hamstring, 28 Dec),
De Laet (ankle, 2 Jan), James (knee, 23 Jan),
Schlupp (hamstring, 23 Jan)
ជម្រើស១១នាក់ដំបូលរបស់ក្រុមទាំង២អាចជា៖
Vandy ជាអ្នកស៊ុតបញ្ជូលទីច្រើនជាងគេនៅរដូវកាលនេះគឺ១៥គ្រាប់។
Coutinho ស៊ុតបាន៥គ្រាប់ឲ្យហង្សក្រហមនៅរដូវកាលនេះ។
តើហង្សក្រហមអាចទប់ក្រុមចចកកំពូលតារាងបានឬអត់យប់នេះ?
Sign up here with your email
ConversionConversion EmoticonEmoticon