Man Utdមិនទាន់ស្គាល់ពាក្យថាឈ្នះទៀតក្រោយស្មើChelseaយប់មិញ



រំលងអធ្រាតយប់មិញបិសាចក្រហមManchester Unitedបានបើកទ្វាស្វាគមន៍ក្រុមតោខៀវChelseaនៅកីឡដ្ឋានOld
Trafordហើយការប្រកួតបញ្ចប់ដោយលទ្ធផល០ទល់នឹង០ធ្វើបិសាចក្រហមManchester Unitedមិនទាន់ស្គាល់ជ័យជំនះ
នៅឡើយទេ៨ប្រកួតចុងក្រោយ។


ចាប់ផ្តើមការប្រកួតបាន៣នាទីបិសាចក្រហមManchester Uniteមានឪកាសបំបែកពងមាន់បានមុនដោយកីឡាករMataតែ
បាល់បែរជាហោះទៅប៉ះរបាទីទៅវិញ។មួយនាទីក្រោយតោខៀងChelseaក៏មានឪកាសបំបែកពងមាន់ដោយកីឡាករJonh Terryតែត្រូវចាំទីDe Gea សង្គ្រោះបាន។ចូលដល់នាទី២៦Rooneyមានឪកាសទាល់បាល់មួយជើងពីចំងាយតែត្រូវរា
រាំងដោយអ្នកចាំទីCoutoisធ្វើឲ្យតង់ទី១លទ្ធផល០ទល់នឹង០។


ចូលដល់តង់ទី២ក្រុមទាំង២នៅមានឪកាសចូលលួចពងមាន់គ្នាជាច្រើនលើកជាច្រើនសារតែត្រូវាអ្នកចាំទីទាំងសងខាងរា
រាំងរហូតធ្វើលទ្ធផល០ទល់នឹង០បន្តរហូតដល់ចប់ការប្រកួត។


បន្ទាប់ពីចប់ការប្រកួតគ្រូបង្វឹកLuis Van Gaal បាននិយាយថា៖គាត់នឹងមិនចាកចេញពីManchester Unitedឡើយដូចអ្នកទាំងអស់ឃើញស្រាប់កីឡាករទាំងអស់ប្រយុទ្ធដើម្បីខ្ញុំ។
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបន្ថែមថា៖ទំនាក់ទំនងរបស់ខ្ញុំជាមួយកីឡាករនិងបុគ្គលធ្វើការទាំងអស់គឺល្អណាស់។


ចំណែកតោខៀវChelseaវិញក៏ស្មើ២ប្រកួតជាប់គ្នាដែរក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីGuus Hiddinkតែបន្ទាប់ពីស្មើការប្រកួត
នេះតោ ខៀវChelseaឡើងមកចំណាត់ថ្នាក់លេខ១៤មាន១៥ពិន្ទុតាមពីក្រោយក្រុមលំដាប់លេខ៤។រីឯបិសាចក្រហមឋិត
នៅលេខ៦ដដែល។
ស្ថិតិក្នុងការប្រកួត៖


លទ្ធផលគូផ្សេងទៀត៖


ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng