ការប្រកួតចុងឆ្នាំដ៏អស្ចារ្យដែលគេហៅថា
ការប្រកួត Boxing Day នៃលីកបាល់ទាត់កំពូលអង់គ្លេសក្នុងឱកាសបុណ្យណូអែលក្រុមបិសាចក្រហមMan utdបន្ទាប់ពីបរាជ័យ
៤លើកជាប់គ្នារាប់ទាំងការចាញ់ Stoke ២-០កាលពីថ្ងៃសោរ៍ ត្រូវបើកីឡដ្ឋានOld traffordស្វាគមន៍ក្នុងភ្ញៀវដែលកំពុងធ្លាក់ជើងខ្លាំងដូចគ្នាតោខៀវChelseaនៅវេលាម៉ោង០០.៣០អធ្រាតថ្ងៃ២៨ឈានចូលថ្ងៃ២៩។
គួរបញ្ជាក់ថាបិសាចក្រហមធ្លាក់ដុនដាបមែនទែនដោយ៦ប្រកួតចុងក្រោមមិនដែលសា្គល់ពាក្យថាឈ្នះឡើយ។ហើយការប្រកួតយប់នេះក៏ជាប្រកួតចុងក្រោយក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិ
ហុល្លង់Louis van Gaal ដែរបើមិនទទួលជ័យជំនះជូនក្រុមទៀត។បិសាចក្រហមក៏មានដំណឹងល្អដែរដោយកីឡាករBastian Schweinsteigerអាចមកជួយក្រុមវិញបន្ទាប់ពីផុតពិន័យនិងកីឡាករDamianមិនទាន់ច្បាស់អាចបានឬអត់ទេ។
គ្រូបង្វឹកបិសាចក្រហមលើកឡើងថា:Louis van Gaal អ្នកចាត់ការក្រុម Man Utd បាននិយាយថា៖ “ពេលអ្នកចាញ់៤ប្រកួតជាប់ៗគ្នា វាជារឿងដ៏ពិបាកមួយ។ យើងត្រូវតែស្រោចស្រង់វិញ ពេលប៉ះ Chelsea។ វាជារឿងដ៏ពិបាកបំផុត ដើម្បីបានដូចនោះ ប៉ុន្តែយើងនឹងព្យាយាម។ យើងត្រូវការជ័យជម្នះ ព្រោះវាពិតជាសំខាន់បំផុត”។
ចំណែកតោខៀវChelseaក៏មិនសូវខុសពីបិសាចក្រហមដែរដោយ១៨ប្រកួតកន្លងមកមានតែ១៩ពិន្ទុ មាន២ពិន្ទុលើតំបន់កាត់ចោលហើយប្រកួតចុងក្រោយបានត្រឹមស្មើ២ទល់នឹង២ក្នុងផ្ទះ។
តែសំរាប់ប្រកួតយប់នេះគ្រូបង្វឹកតោខៀវចង់បំបាក់បិសាចក្រហមក្នុងផទះដោយលើឡើងថា:ក្រុមរបស់លោកមានមហិច្ឆតាចង់យកឈ្នះលើ Man Utd នៅ Old Trafford ឲ្យបាន។ លោកបាននិយាយថា៖ “គ្រប់ការប្រកួត Chelsea ប៉ះ Man Utd គឺជាការប្រកួតធំ ប៉ុន្តែលើកនេះកាន់តែពិសេសទៀត។ ខ្ញុំសង្ឃឹមថា យើងអាចនឹងបង្ហាញពីមហិច្ឆតានៅទីនោះ ដូចកាលយើងប៉ះ Watford”។
ខាងក្រោមនេះជាប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយនិងជម្រើសដំបូងរបស់ក្រុមទាំង២:

Sign up here with your email
ConversionConversion EmoticonEmoticon