Guus Hiddink ដាក់គោលដៅឈ្នះ Champions League FA Cup និងបញ្ចប់ top-four

Guus Hiddink បានក្លាយជាគ្រូបង្វឹកក្រុមតោខៀវ Chelsea រហូតដល់បញ្ចប់រដូវកាលបន្ទាប់ពីលោកMourinhou ត្រូវបានបណ្តេញចេញ។ Guus Hiddink បានដាក់គោលដៅថាត្រូវលើកពាន Champions League  និង FA Cup នៅរដូវកាលនេះ។ជាពិសេសត្រូវបញ្ចប់រដូវក្នុងលំដាប់ទី៤នៅ Premier League ដើម្បីមានឪកាសទៅលេង Champions League នៅរដូវកាលក្រោយ។

គួរបញ្ជាក់ថា Guus Hiddink ត្រូវដឹកនាំតោខៀវ Chelsea នៅប្រកួតដំបូងជួបជាមួយក្រុមទើបនឹងឡើងថ្មី Watford នៅកីឡដ្ឋាន Stamford Bridge យប់នេះវេលាម៉ោង១០.០០(ម៉ោងនៅកម្ពុជា។

Guus Hiddink ធ្លាប់ដឹកនាំតោខៀវ Chelsea ម្តងរួចហើយកាលពីកុម្ភៈដល់ខែឧសភាឆ្នាំ២០០៩
ដោយបានដឹកនាំ២២ប្រកួត ចាញ់តែមួយប្រកួតប៉ុណ្ណោះហើយបានជួយ Chelsea លើកពាន 
FA Cup​​​ ​ដោយបានយកឈ្នះ Evertonនៅវគ្គផ្តាច់ព្រាត់ នាំ Chelsea ឡើងដល់វគ្គ៤ក្រុមចុងក្រោយនៅChampions League ក្រោយចាញ់ Bacerlona និងបញ្ជប់លេខ៣នៅ Premier League ហើយ Man Utdជាម្ចាស់ជើងឯក។បច្ចុប្បន្នChelsea កំពុងឈរនៅចំណាត់ថ្នាក់លេខ១៥ បន្ទាប់ពី១៧ប្រកួតនៅ Premier League ចាញ់៩ដង និងមានគម្លាត១១ពិន្ទុពីក្រុមលេខ៤ Tottenham Hotspur។ តោខៀវ នឹងត្រូវស្វាគមន៍ក្រុម Watford នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មុនពេលប៉ះ Manchester United នៅ Old Trafford យប់ថ្ងៃចន្ទ៕
ប្រភព៖dailymail
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng