ក្លឹប Muangthong United បានបង្ហោះក្នុងហ្វេសប៊ុកផ្លូវការរបស់ក្លឹបថាក្លឹបMuangthong United សម្រេចបញ្ចប់តួនាទីជាគ្រូបង្វឹកលោក Dragan Talajic ជាផ្លូវការបន្ទាប់ពីដឹងនាំ Muangthong
United
ទទួលបានត្រឹមរងជើងឯកក្របខ័ណ្ឌកំពូលរបស់ថៃដែលទើបតែបញ្ចប់ថ្មីៗនេះ។
Muangthong Unitedសម្រេចធ្វើការបណ្ដេញគ្រូបង្វឹកសញ្ជាតិក្រូអាតនេះកើតឡើងគឺដោយសារ Muangthong ដណ្ដើមបានត្រឹមចំណាត់លេខ២
ប៉ុណ្ណោះទាំងក្របខ័ណ្ឌ Thai
Premier League
និងពាន Thai FA Cup ។ ហើយលោក Totchtawan Sripanដែល ជាអតីតកីឡាករជម្រើសជាតិថៃនឹងក្លាយអ្នកដឹកនាំបន្ទាប់ដែលត្រូវមកដឹកនាំក្លឹបដែលមានមូលដ្ឋានក្នុងខេត្ត Nonthaburi
មួយនេះ។
គួរបញ្ចាក់ថាលោក
Dragan
Talajic កុងត្រារយៈពេល៣ឆ្នាំ ដឹកនាំ Muangthong
Unitedតែបែរជាត្រូវបញ្ចប់
តួនាទីមុនកិច្ចសន្យាដោយបានចំណាយពេលត្រឹម២ឆ្នាំ
ជាមួយ Muangthong United ។
លោកគឺជាគ្រូបង្វឹកបាល់ទាត់លំដាប់កំពូលមួយរូបនៅអាស៊ីដែលធ្លាប់ ដឹកនាំ
ក្លឹប Al-Ittihad របស់អារ៉ាប់ប៊ីសាអូឌីតឈ្នះ
AFC
Champions League ឆ្នាំ២០០៤ និងធ្លាប់នាំ Al-Kuwait
និង Muangthong United ឆ្លងផុតវគ្គ១ភាគ៤
ផ្ដាច់ព្រ័ត្រកម្មវិធី AFC Cup៕
ប្រភព៖ហ្វេសប៊ុកផេក
Muangthong
United
Sign up here with your email
ConversionConversion EmoticonEmoticon