តោខៀវ Chelseaបាន១ពិន្ទុក្នុងផ្ទះទោះក្រុមភ្ញៀវ Evertonនាំមុនជាច្រើនលើកច្រើនសារឯMan​City បាន៣ពិន្ទុយ៉ាងស្រួលក្នុងផ្ទះ

Premier League សប្ដាហ៍ទី២២នាវេលាម៉ោង១០:០០នាទីយប់វិញChelseaបើទ្វាផ្ទះស្វាគមន៍ក្រុមទូកក្តោង Evertonនាកីឡាដ្ឋានStamford Bridgeក្រុងឡុង។ដោយបញ្ចប់លទ្ធផលក្រុមទាំង២ចែកគ្នាម្នាក់១ពិន្ទុក្រោយស្មើ៣ទល់នឹង៣។

សំរាប់ក្រុមទាំង២នៅក្នុងតង់ទី១ទោះបីខិតខំវាយលុកគ្នាយ៉ាងណាក៏គ្មានក្រុមណាអាចបំបែកពងមាន់បានដែរធ្វើឲ្យចប់តង់ទីមួយលទ្ធផល០ទល់នឹង០។

ចូលតង់ទី២បានតែ៥នាទីពោលគឺនាទី៥០ក្រុមបាននាំមុខមុនដោយការស៊ុតបញ្ជូលទីខ្លួនឯងរបស់ប្រធានក្រុមតោខៀវ John Terry។ដោយទឹកធ្វើស្រែមុននៅនាទី៥៦កីឡាករ​​  Kevin Mirallas
របស់Evertonបានរបស់មួយគ្រាប់ទៀតធ្វើឲ្យក្រុមខ្លួននាំមុខមុន២គ្រាប់។

តែតោខៀវក៏មិននៅស្ងៀមដែរព្យាយាមវាយបកវិញដែរដោយប្រើត្រឹមរយៈពេល២នាទីរកបាន២គ្រាប់គឺនៅនាទី៦៤ដោយខ្សែប្រយុទ្ធDiego Costaនិងនាទី៦៦ដោយខ្សែបំរើសញ្ជាតិអេស្ប៉ាញCesc Fabregas ធ្វើឲ្យលទ្ធផលស្មើគ្នា២ទល់នឹង២។ចូលដល់នាទី៩០Evertonនាំមុខសារជាថ្មីដោយកីឡាករ Ramiro Funes Moriការប្រកួតរៀបនឹងបញ្ចប់ទៅហើយប្រធានក្រុម John Terryបានយក១ពិន្ទុជូនក្រុមChelseaវិញដោយបានស៊ុតបញ្ជូលទីតាមស្មើ៣ទល់នឹង៣នៅនាទី៩៨។ប៉ុន្តែគ្រាប់របស់ John Terryបាល់ចុងក្រោយត្រូវគេមើលឃើញថាជាបាល់តែលោកអាជ្ញាកណ្តាលមើលមិនទាន់។

ធ្វើឲ្យចប់ការប្រកួតក្រុមបាត់បង់អស់២ពិន្ទុទោះនាំមុនជាច្រើនលើកច្រើនសារដោយបញ្ចប់លទ្ធផលក្រុមទាំង២ចែកគ្នាម្នាក់១ពិន្ទុក្រោយស្មើ៣ទល់នឹង៣។ត្រឹមសប្ដាហ៍ទី២២នេះតោខៀវ
Chelseaមាន២៥ពិន្ទុតាមពីក្រោមក្រុមចំណាត់ថ្នាក់លេខ៤ចំនួន១៤ពិន្ទុ។

មួយគូទៀតប្រកួតម៉ោងតំណាលគ្នានេះដែរគឺក្រុមManchester Cityបើកទ្វារផ្ទះស្វាគមន៍ក្រុមCrystal Palaceនៅកីឡដ្ឋានEtihad Stadiumដោយបានយកឈ្នះក្រុមភ្ញៀវCrystal Palaceយ៉ាងចាស់ដៃដោយលទ្ធផល៤ទល់នឹង០។

ដោយចាប់ផ្តើមបានពាក់កណ្តាលតង់ទី១ពោលគឺនៅនាទី២២កីឡករFabian Delph  រកបានគ្រាប់
ទី១ឲ្យម្ចាស់ផ្ទះManchester Cityមុន។នៅនាទី៤១មុនចប់តង់ទី១កីឡាករខ្សែប្រយុទ្ធសញ្ជាតិអា
ស្សង់ទីនSergio Aguero រកបានមួយគ្រាប់ទៀតធ្វើឲ្យចប់តង់ទីមួយManchester Cityនាំមុខមុន២
ទល់នឹង០។

ចូលដល់តង់ទី២កីឡាកSergio Aguero ដដែលរកបានគ្រាប់ទី២របស់ខ្លួនហើយក៏ជាគ្រាប់ទី៣របស់ដែរនៅនាទី៦១។រៀបនឹងចប់ការប្រកួតហើយកីឡាករខ្សែបំរើមាឌតូចDavid Silvaរកបាន១គ្រាប់ទៀតនៅនាទី៨៤ធ្វើឲ្យបញ្ចប់ការប្រកួតManchester Cityបានយកឈ្នះក្រុមភ្ញៀវCrystal Palaceយ៉ាងចាស់ដោយលទ្ធផល៤ទល់នឹង០។គិតត្រឹមសប្ដាហ៍ទី២២នេះឈរនៅលេខ២បណ្តោះអាសន្នក្រោយមាន៤៣ពិន្ទុតាមតាមពីក្រោយក្រុមកំពូលតារាងចំនួន១ពិន្ទុ។
វីដេអូហាយឡាយ៖


លទ្ធផលគូដទៃទៀតយប់មិញ៖

Bournemouth 3-0 Norwich
Newcastle 2-1 West Ham
Southampton 3-0 West Brom
តារាងពិន្ទុ៖




ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng