Robert Lewandowski បាន​ឈ្នះ​កំណត់ត្រា៤ផ្សេង​គ្នា​ពី​ស្ថាប័នឯតទគ្គកម្ម​ពិភពលោក​ (Guinness World Records)



ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យមួយសំរាប់ខ្សែប្រយុទ្ធRobert Lewandowskiរបស់Bayern Munichដែលបានសរសេរឈ្មោះក្នុងសៀវភៅកំណត់ត្រាពិភពលោកthe Guinness Book of Recordsសំរាប់កំណត់ត្រា៤ផ្សេង​គ្នា។កាល​ណោះ Bayern Munich ត្រូវ​គូ​ប្រកួត​នាំ​មុខ​១​គ្រាប់​មុន ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​ត្រូវគ្រូបង្វឹក​ប្ដូរ​ចូល រួច​ស៊ុត​បញ្ចូល​ទី​៥​គ្រាប់ ជួយ​ឲ្យ​ក្រុម​ដែលដឹកនាំ​ដោយ​លោក Pep Guardiola យក​ឈ្នះការប្រកួត ៥-១ដោយ​ចំណាយ​ពេល​ត្រឹម​៩នាទី ស៊ុត​ទម្លាយ​សំណាញ់ទី Wolfsburg ៥គ្រាប់។
ខ្សែប្រយុទ្ធរូបនេះបាន​ទទួល​វិញ្ញាបនបត្រ​ឯតទគ្គកម្ម​ពិភពលោកជា​ផ្លូវការ​ចំនួន៤ ក្នុង​នោះ​រួម​មាន ៖
កំណត់ត្រា​លើការ​ស៊ុត​បញ្ចូល​ទី​៣គ្រាប់, ៤គ្រាប់ និង​៥គ្រាប់​ក្នុង១ប្រកួត​លឿន​បំផុត និង​ជា​កីឡាករដែល​ប្តូរ​ចូល​ហើយ​ស៊ុត​បាន​ច្រើន​ជាង​គេក្នុង​ ប្រវត្តិសាស្ត្រ​ក្របខណ្ឌ​បាល់ទាត់ Bundesliga របស់អាល្លឺម៉ង់។


 




Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng