ការប្រកួតយប់មិញ ManCity ត្រូវប្រកួតមុនជាមួយ Southampton នៅម៉ោង១០យប់។បន្ទាប់ពីចាញ់ជាច្រើន
ប្រកួតជាប់គ្នា Man
City បានយកឈ្នះ Southampton ក្រុមភ្ញៀវ ដោយលទ្ធផល ៣-១។ Man
City រកបាន២គ្រាប់
មុននៅតង់ទី១ ដោយកីឡាក Kevin
de Bruyne នៅនាទីទី៩ និងកីឡាករ Fabian Delph នៅនាទី២១ ធ្វើឲ្យចប់តង់ទី១
Man
City នាំ២-០។នៅដើមតង់ទី២ នាទីទី៥០ Southampton រកបានមួយគ្រាប់តាមពីវិញដោយកីឡាករ
Shane
Long។ ២០នាទីក្រោយ ពោលគឺនាទីទី៧០ Man
City រកបានគ្រាប់ជ័យជំនះដោយកីឡាករ Aleksandar
Kolarov។
ធ្វើឲ្យចប់ការប្រកួត Man
Cityទទួលបាន៣ពិន្ទុ។
មួយគូទៀតប្រកួតនៅនៅកណ្តាលអាធ្រាត្រ គឺជំនួបរវាងក្រុមលេខមួយ
Lecester
City និង ក្រុមលេខ២បិសាចក្រហម
Man
Utd ។ក្នុងជំនួបនោះ Lecester
City រកបានមួយគ្រាប់មុនដោយកីឡាករ ស៊ុតបញ្ចូលទីច្រើន Jamie Vardyនៅនាទីទី១៤។ មុនចប់តង់ទី១ Man
Utd បានមួយគ្រាប់តាមស្មើដោយកីឡាជើងចាស់សញ្ជាតិអាឡឺម៉ង់ Bastian Schweinsteiger នៅនាទីទី៤៥។
នៅតង់ទី២ ក្រុមទាំង២បានវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំងប៉ុន្តែគ្មានក្រុមមួយណាអាចរកគ្រាប់បាល់បន្ថែមបានឡើយធ្វើឲ្យ
បញ្ចប់ការប្រកួតក្រុមទាំងបានត្រឹមស្មើគ្នា
Lecester
City 1-1 Man
Utd ។
លទ្ធផលស្មើនេះធ្វើ ក្រុមMan
City ឡើងឈរលើកំពូលតារាង ដោយបានមាន២៩ពិន្ទុស្មើ
Lecester
Cityតែខុសគ្រាប់
ស៊ុតបញ្ជូលទីធ្វើឲ្យ
Lecester
City ធ្លាប់ទៅលេខ២វិញ។ចំណែក Man
Utd បានធ្លាក់ទៅលេខ៣មាន២៨ពិន្ទុតាម
ពីក្រោយក្រុមលេខ១ និង២ចំនួន ១ពិន្ទុ។ប៉ុន្តែបើ
Arsenal
ឈ្នះយប់នេះនឹងមាន២៩ ស្មើ
Man
City និង Lecester
City ដែរ។
លទ្ធផលគូដទៃទៀតយប់មិញ៖
Aston Villa 2-3 Watford
Bournemouth 3-3 Everton
Crystal Palace
5-1 Newcastle
Sunderland 2-0
Stoke
តារាងពិន្ទុបណ្តោះអាសន្ន
Sign up here with your email
ConversionConversion EmoticonEmoticon